ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វេនៗហូលីវូដរងចាំអន្ទះសារ ខណៈរឿងធំៗចំនួន២ សម្តែងដោយ Tom Cruise ពន្យារពេលចាក់បញ្ចាំងរហូតដល់ឆ្នាំក្រោយ

(បរទេស)៖ ភាពយន្តថ្មីទាំងពីររបស់តារាសម្ដែង Tom Cruise បានប្រកាសពន្យារពេលការចាក់បញ្ចាំងរហូតដល់ឆ្នាំក្រោយ ដោយសារការឆ្លង ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកមិនទាន់ធូរស្រាលនៅឡើយ។

ផលិតកម្ម Paramount (ផារ៉ាមោន) បានសម្រេចចិត្តពន្យារពេលចេញផ្សាយភាពយន្តថ្មីទាំងពីររបស់តារាសម្ដែង Tom Cruise រួមមានរឿង Top Gun: Maverick នឹងពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ ដោយឡែករឿង Mission: Impossible 7 នឹងពន្យារពេលរហូតដល់ថ្ងៃទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

បណ្ដារោងភាពយន្ត និងផលិតកម្មធ្លាប់បានរំពឹងទុកថាចុងឆ្នាំ២០២១ ទស្សនិកជនអាចនឹងត្រឡប់ទៅទស្សនាភាពយន្តបានច្រើនកុះករឡើងវិញ ប៉ុន្តែការរំពឹងទុកនេះត្រូវបានបង្អាក់ដំណើរដោយសារការផ្ទុះនូវវីរុសកូវីដបំប្លែងថ្មីដែលតា ដែលមានសមត្ថភាពឆ្លងរហ័ស និងវាយប្រហារខ្លាំងជាងវីរុសបំប្លែងដទៃទៀត៕

មតិយោបល់