កំពង់ធំៈ ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ៣០នាទីល្ងាច ស្ថិតនៅភូមិប្រដិត ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីយុវជនម្នាក់ តូចចិត្តនិងសង្សារ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង បណ្តាលអោយស្លាប់ម្នាក់ ។
សពជនរងគ្រោះឈ្មោះ ថៃ ប៊ុនធឿន ភេទប្រុស អាយុ២០ឆ្នាំ ជាមនុស្សគថ្លង់បានចងកសម្លាប់ខ្លួននៅលើផ្ទះ ។ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ចំពោះករណីនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា ជនរងគ្រោះតូចចិត្តនិងសង្សារ ទើបចងកសម្លាប់ខ្លួនឯង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យសព ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយ លោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើង ។ សាកសពជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ រៀបចំធើ្វបុណ្យតាមប្រពៃណី៕
មតិយោបល់