នៅអាហ្វហ្កានីស្ថាន កាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទម្សិលមិញ ក្រុមតាលីបង់ បានបើកការវាយប្រយុទ្ធ ដើម្បីដណ្តើមយកតំបន់ប៉ានស្ហៀរ ដែលជាតំបន់តស៊ូចុងក្រោយគេបង្អស់។ ផ្អែកតាមប្រភពពីអ្នកនាំពាក្យម្នាក់ របស់ក្រុមចលនាតស៊ូតំបន់ប៉ានស្ហៀរនេះ បានឲ្យដឹងថាការវាយប្រយុទ្ធយប់ថ្ងៃអាទិត្យ គឺក្រុមតាលីបង់មានស្លាប់៨នាក់ និងរបួសច្រើននាក់ទៀត ចំណែកខាងក្រុមចលនាតស៊ូ មានស្លាប់២នាក់។
ដោយឡែក យោងតាមទីភ្នាក់ងារព័ត៌មាន Reuters គឺ លោក Ahmad Massoud ដែលជាមេចលនាតស៊ូតំបន់ប៉ានស្ហៀរ បានប្រកាសថា សុខចិត្តចរចាជាមួយក្រុមតាលីបង់ ដើម្បីបិទបញ្ចប់ការប្រយុទ្ធ។ ក៏ប៉ុន្តែ លោក Wali Massoud ដែលត្រូវជាឪពុកមា របស់លោក Ahmad Massoud បានអះអាងថា វាមិនមែនមានន័យថា ចលនាតស៊ូខេត្តប៉ានស្ហៀរ បានទំលាក់អាវុធនោះទេ។




មតិយោបល់