ព័ត៌មានជាតិ

សិស្សស្រីវិទ្យាល័យព្រៃនប់ម្នាក់ ជិះម៉ូតូចេញពីសាលារៀន ត្រូវដើមឈើបាក់សង្កត់របួសធ្ងន់!

ព្រះសីហនុ: ដើមឈើងាប់មួយដើម បានបាក់ធ្លាក់សង្កត់ទៅលើក្មេងស្រីសិស្សសាលាម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ករណីនេះកើតឡើង​ខណ:ដែលក្មេងស្រីរងគ្រោះឈ្មោះ លឹម លីមួយ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០C នៃវិទ្យាល័យហ៊ុន សែន ព្រៃនប់ កំពុងតែជិះម៉ូតូចេញពីសាលារៀន លុះដល់ចំណុចកើតហេតុ ស្រាប់តែមានខ្យល់បោកបក់ បណ្តាលឲ្យបាក់ដើមឈើដែលងាប់ស្រាប់ រលំសង្កត់ពីលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់តែម្តង៕

មតិយោបល់