ព័ត៌មានជាតិ

ភ្លៀងធ្លាក់មួយមេធំកាលពីយប់មិញ បណ្តាលឲ្យទឹកជន់លិចកំណាត់ផ្លូវ២១ នៅក្រុងតាខ្មៅ

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៤០ នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ករណីភ្លៀងធ្លាក់មួយមេធំ កាលពីយប់មិញ បណ្តាលឲ្យកន្លែងខ្លះទឹកជន់លិចកំណាត់ផ្លូវលេខ២១ និងផ្ទះប្រជាពលរដ្ឋ នៅម្តុំរោងចក្រចុងវ៉ាចាស់ ឬក៏ហៅថាម្តុំផ្សារកាច់ជ្រុង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ករណីទឹកជន់លិចខាងលើនេះ កាលពីវេលាម៉ោង០៥ ល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ភ្លៀងបានធ្លាក់មកមួយមេយ៉ាងធំ បណ្តាលឲ្យទឹកជន់លិចផ្លូវនិងផ្ទះ បង្កការលំបាកក្នុងការរស់នៅ និងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ។

រហូតមកដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ទឹកនៅតែបន្តជន់លិចផ្លូវខាងលើនេះដដែល ប៉ុន្តែមានការស្រកបន្តិចខ្លះហើយ មិនលិចខ្លាំងដូចកាលពីល្ងាចថ្ងៃម្សិលមិញនោះពេកទេ ។ រាល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ផ្លូវលេខ២១នេះ បើអាចវាងបានសូមអញ្ជើញទៅរកផ្លូវផ្សេង ៕

មតិយោបល់