រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់កម្រិតមធ្យម-ខ្លាំង នៅក្រុងបានលុង បរិមាណទឹកភ្លៀង ១០០.៥ មម បណ្តាលឲ្យបាក់ទំនប់ ដីការពារទឹកនៅការដ្ឋានសាងសង់សំណង់លូ នៃអាងស្តុកទឹកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បាននឹងកំពុងអន្តរាគមន៍ ដើម្បីធ្វើការទប់បិទទំនប់នេះឡើងវិញ ៕
មតិយោបល់