ព័ត៌មានជាតិ

យន្តហោះប្រយុទ្ធ អ៊ីស្រាអែល បានវាយប្រហារលើទីតាំងយោធា និងទីតាំងអគាររបស់ ក្រុមហាម៉ាស

ប្រភពសន្តិសុខនិងសាក្សីពីដែនដីប៉ាឡេស្ទីន បាននិយាយថា យន្តហោះប្រយុទ្ធប្រទេស អ៊ីស្រាអែលកាលពីយប់ថ្ងៃច័ន្ទ បានវាយប្រហារលើទីតាំងយោធា និងទីតាំងអគាររបស់ ក្រុមចលនាតស៊ូអ៊ីស្លាម ឬក្រុមហាម៉ាស។

ប្រភពបានប្រាប់ព័ត៌មានស៊ីនហួថា ការវាយ ប្រហារនេះ សំដៅទៅលើទីតាំងយោធា របស់កងពលតូច al-Qassam ក្រុមហាម៉ាស នៅជិតក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បណ្តាល ឱ្យខូចខាត ធ្ងន់ធ្ងរ ដល់កន្លែងហ្វឹកហាត់ ប៉ុន្តែគ្មានរបាយការណ៍ភ្លាមៗអំពីការរងរបួសនោះទេ។ សាក្សី និយាយថាការផ្ទុះដ៏ខ្លាំងត្រូវបានគេលាន់ឮ នៅក្នុងតំបន់ ហើយក្រុមសកម្មប្រយុទ្ធ ហាម៉ាសបានបាញ់តបតវិញ ទៅលើយន្តហោះប្រយុទ្ធដែលកំពុងវាយប្រហារ។

មតិយោបល់