បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅបន្ទប់ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាសន្តិភាព២ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ មានករណីចូលលួចសម្ភារៈបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានកើតឡើង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដោយជនសង្ស័យបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិរបស់គ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិសិង្ហបូរីចំនួន៦នាក់ ដែលមកស្នាក់នៅមណ្ឌលកុមារកំព្រាភូមិ.ឃុំខាងលើ ។
សម្ភារៈដែលបាត់បង់រួមមាន ៖ ទូរស័ព្ទអស់ចំនួន ០៦គ្រឿង (ម៉ាកអាយហ្វូន ០៤គ្រឿង ម៉ាកអូពោ ០១គ្រឿង និងម៉ាកស៊ីម៉ិញ ០១គ្រឿង) និងឡែបថបចំនួន ០២គ្រឿង ផៅវ៉ូបែង (Power Bank) ចំនួន ០២គ្រឿង កាតធនាគារ ០១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ០២សន្លឹក។
ករណីនេះ កម្លាំងនគរបាលជំនាញខេត្តសហការជាមួយកម្លាំងនគរបាលស្រុក កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់