ព័ត៌មានជាតិ

CR7 រំពឹងចង់បន្តលេងនៅ Old Trafford ឲ្យបាន ៣ ឬ៤ឆ្នាំទៀត

បរទេស៖ កីឡាករប៉ទុយហ្គាល់ CR7 នៅក្រោយការផ្ទេរមកចូលរួមជាមួយនឹងក្លឹបចាស់បិសាចក្រហម Man UTD របស់ខ្លួនវិញហើយនោះគឺកំពុងបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងនៅទីនេះទាំងដែលមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតនៅឡើយក្តី។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី CR7 បានបង្ហាញពីជំនឿជាក់ខ្លួនឯងថានឹងអាចទទួលយកការរីករាយនៅទីនេះឲ្យដូចកាលពីពេលដែលគាត់បានជួយឲ្យក្លឹបឡើងដល់ចំណុចកំពូលកាលពីចន្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០០៩យ៉ាងដូច្នោះដែរ។

កីឡាកររូបនេះបានបន្តទៀតថាគាត់នឹងអាចបន្តរស់នៅទីនេះយ៉ាងហោចណាស់ក្នុងរយៈពេល៣ទៅ៤ឆ្នាំទៀតប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះទោះបីជាបច្ចុប្បន្នគាត់មានវ័យដល់ទៅ៣៦ឆ្នាំទៅហើយក្តីហើយកុងត្រាថ្មីដែលត្រូវបានធ្វើជាមួយគ្នាគឺមានត្រឹមតែ១ឆ្នាំនិងជម្រើសក្នុងការបន្តកុងត្រាថ្មី៕

មតិយោបល់