មានភាពភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុងភូមិមួយនៃប្រទេសកេនយ៉ាដោយមានមនុស្សម្នាជាច្រើនបាននាំគ្នាចោមរោមមើលកូនពពែដែលកើតមកមានមុខមាត់ដូចមនុស្ស។
បើយោងតាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Likoni នៃទីក្រុង Mombasa ប្រទេសកេនយ៉ាបាននាំគ្នាចោមរោមមើលកូនពពែពណ៌ខ្មៅមួយក្បាលដែលកើតមកមានមុខមាត់ដូចមនុស្ស។ បើតាមរបាយការណ៍បញ្ជាក់ថាពពែនេះកើតនៅក្នុងគ្រូសារកសិករមួយ ដោយមានរូបរាងធម្មតាទាំងស្រុងលើកលែងតែមុខមើលទៅដូចជាមនុស្សត្រង់ភ្នែក ច្រមុះ និងមាត់។ ប៉ុន្តែគួរឲ្យសោកស្តាយកូនពពែលខ្មៅមួយក្បាលនោះរស់នៅមិនបានយូរប៉ុន្មានក៏ត្រូវស្លាប់ទៅវិញ៕
មតិយោបល់