បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លឹប AC Milan លោក Zlatan Ibrahimovic ដែលបច្ចុប្បន្បបានឈានចូលមកដល់ទសវត្សទី៣មកហើយនៃការបង្ហាញខ្លួនលេងនៅបាល់ទាត់អាជីពរបស់គាត់ហើយសាជាថ្មីគាត់អះអាងថាកម្រិតលេងរបស់គាត់គឺមិនអាចទាបជាងកីឡាករឆ្នើមរបស់ពិភពលោកទាំងពីរនោះបានឡើយ។
Zlatan Ibrahimovic បាននិយាយថាគាត់មិនដែលគិតថាគាត់លេងក្នុងទំរង់លេងដែលទាបជាង Lionel Messi និង Cristiano Ronaldo ឡើយប្រសិនបើយកតួលេខនៃលទ្ធផលប្រយុទ្ធដែលគាត់ធ្លាប់មាននាពេលកន្លងមកហើយគាត់ជឿជាក់ថាគាត់គឺជាកីឡាករល្អបំផុតម្នាក់លើលោកផងដែរ។
គួរឲ្យដឹងដែរថាបុរសស៊ុយអែតវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេទទួលស្គាល់យ៉ាងច្រើនអំពីសមត្ថភាពនិងទំរង់លេងដ៏ខ្លាំងរបស់គាត់ធៀបទៅនឹងកីឡាកររួមជំនាន់ផ្សេងទៀតដោយគាត់បានលើកពានជាច្រើននៅលីគទាំង៧ប្រទេសអស់រយៈពេល២២ឆ្នាំកន្លងមកហើយ៕



មតិយោបល់