ព័ត៌មានជាតិ

ក្រុម​តាលីបង់​ បាន​ចាប់ឃុំ​ខ្លួន ​វាយ​តប់ ​និង​បាន​គំរាម​កំហែង​អ្នក​កាសែត​ដែល​បាន​រាយ​ការណ៍​អំពី​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​

ក្រុម​តាលីបង់​ បាន​ចាប់ឃុំ​ខ្លួន ​វាយ​តប់ ​និង​បាន​គំរាម​កំហែង​អ្នក​កាសែត​ជាច្រើន​ដែល​បាន​រាយ​ការណ៍​អំពី​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ និង​ស្រុក​ផ្សេងៗ​ទៀត​នៅប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា ​ពួកគេ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ ដើម្បី​ថត​វីដេអូ។​

ពួក​អ្នក​យក​ព័ត៌មាន​និង​អ្នក​ថតរូប​យ៉ាងតិច​១៤​នាក់​ បាន​ត្រូវ​ឃុំខ្លួន២ថ្ងៃ​នៅ​សប្តាហ៍​នេះ​ ខណៈរាយ​ការណ៍​អំពី​បាតុកម្ម​ទាមទារ​សិទ្ធិ​ស្ត្រី​ និង​បាតុកម្ម​ប្រឆាំងប្រទេស​ប៉ាគីស្ថាន។ ​នេះ​បើ​តាម​សមាគម​អ្នក​កាសែត​ឯករាជ្យ​របស់​អាហ្វហ្គានីស្ថាន ​(AIJA)។​

អ្នក​កាសែត​ទាំង​នោះ​ រួមមាន​លោក ​Wahid Ahmadi ​អ្នក​ថត​វីដេអូ​របស់​បណ្តាញ​ព័ត៌មាន​ TOLOnews ​បាន​ត្រូវ​ឃុំខ្លួន​កាលពី​ថ្ងៃ​អង្គារ​ និង​ក្រុម​សារ​ព័ត៌មាន​ BBC ​បាន​ត្រូវ​បញ្ជា​ឲ្យ​ឈប់​ថតវីដេអូ។ ​សារព័ត៌មាន​ TOLOnews ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ​ថា​ លោក ​Ahmadi​ ត្រូវ​បាន​ឃុំខ្លួន​រយៈ​ពេលបី​ម៉ោង។ ​

ថ្ងៃ​បន្ទាប់​មក ​ពួក​អ្នក​កាសែត ​រួមមាន​អ្នក​កាសែត​ ២​នាក់​របស់​ Etilaatroz ​ដែល​ជា​កាសែត​ក្នុង​ស្រុក ​បាន​ត្រូវ​ចាប់​ខ្លួន​ ខណៈរាយ​ការណ៍​អំពី​ការធ្វើ​បាតុកម្ម​ដើម្បី​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល៕

មតិយោបល់