(Reuters) – នៅថ្ងៃពុធ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយ ថា កងកម្លាំងយោធាបារាំងបានសម្លាប់មេដឹកនាំជីវពលអ៊ីស្លាមលោក Adnan Abu Walid al -Sahrawi នៅតំបន់ Greater Sahara ។
នៅក្នុងបណ្តាញសង្គម Twitter ប្រធានាធិបតីលោក Macron បាននិយាយដោយមិនបង្ហាញពីទីតាំងជាក់ស្តែងនៃប្រតិបត្តិការនោះថា “វាជាជោគជ័យដ៏ធំមួយទៀតនៅក្នុងការប្រយុទ្ធរបស់យើងប្រឆាំងក្រុមភេរវករនៅសាហាល” ។
ការិយាល័យរបស់ប្រធានាធិបតីលោក Macron បាននិយាយថា លោក Sahrawi គឺជាមេដឹកនាំប្រវត្តិសាស្ត្ររបស់ក្រុមរដ្ឋអ៊ីស្លាមនៅតំបន់ Sahel នៃអាហ្វ្រិកខាងលិចហើយក្រុមរបស់គាត់បានកំណត់គោលដៅវាយប្រហារទាហានអាមេរិកដ៏សាហាវមួយកាលពីឆ្នាំ ២០១៧។ នៅខែសីហាឆ្នាំ ២០២០ លោក Sahrawi ផ្ទាល់បានបញ្ជាឲ្យសម្លាប់បុគ្គលិកអង្គការសប្បុរសធម៌ជនជាតិបារាំងចំនួន ០៦ នាក់ និងអ្នកបើកបរជនជាតិនីហ្សេរីយ៉ាម្នាក់។
កាលពីខែកក្កដា ប្រធានាធិបតីលោក Macron បាននិយាយថា ប្រទេសបារាំងនឹងចាប់ផ្តើមកែប្រែកម្លាំងរបស់ខ្លួនឡើងវិញនៅតំបន់ Sahel ជាកន្លែងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ហើយនឹងអាចបន្ថយកងកម្លំាងយោធារបស់ខ្លួនពាក់កណ្តាល។
ដោយមិនអាចប៉ាន់ស្មាននូវទីបញ្ចប់ជាក់ស្តែងចំពោះប្រតិបត្តិការរបស់ប្រទេសបារាំង និងភាពចលាចលនយោបាយជាពិសេសនៅប្រទេស Mali បណ្តាលឲ្យទីក្រុងប៉ារីសមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ៕
មតិយោបល់