បរទេស៖ មកដល់សប្តាហ៍នេះប្រធានក្លឹប Fiorentia លោក Stadio Artemio Franchi បានសារភាពថាលោកមិនហ៊ានអះអាងនិងច្បាស់ទេថាកីឡាករឆ្នើម Vlahovic នឹងប្តេជ្ញាចិត្តក្នុងការបន្តរស់នៅជាមួយនឹងយើងបន្តទៀតជាមួយនឹងកុងត្រាថ្មីឬយ៉ាងណានោះឡើយ។
ក្រៅពីនោះសូម្បីតែម្ចាស់ក្លឹបតែម្តងគឺលោក Rocco Commisso ក៏បានអះអាងដូចគ្នាដែរថាលោកមិនច្បាស់លាស់ទេអំពីអនាគតរបស់ Dusan Vlahovic ហើយក៏មិនអាចធ្វើការសន្យាចំពោះអ្នកគាំទ្របានដែរចំពោះកីឡាកររូបនេះ។
កីឡាករវ័យ២១ឆ្នាំរូបនេះបានក្លាយទៅជាតារាឆ្នើមរបស់ក្លឹបចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Partizan Belgrade កាលពីឆ្នាំ២០១៨ហើយមកដល់ពេលនេះមានក្លឹបជាច្រើនកំពុងតាមចង់បានកីឡាកររូបនេះជាពិសេសក្លឹបមេឃខៀវ Man City៕
មតិយោបល់