ព័ត៌មានជាតិ

Raiola អះអាង Pogba នឹងត្រឡប់មក Juventus វិញរដូវក្តៅនេះ

បរទេស៖ Paul Pogba កីឡាករខ្សែបម្រើប្រយុទ្ធក្លឹបបិសាចក្រហម Man UTD គឺជាអតីតកីឡាករឆ្នើមរបស់ក្លឹបយក្សអ៊ីតាលី Juventus ចន្លោះពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦ហើយមកទល់ពេលនេះគេជឿជាក់ថាកីឡាកររូបនេះគឺនៅតែស្ថិតនៅក្នុងបេះដូងរបស់ក្លឹបនៅឡើយ។

ភ្នាក់ងាររបស់កីឡាករលោក Mino Raiola នៅសប្តាហ៍នេះក៏បានចេញមកធ្វើការះអះអាងសាជាថ្មីផងដែរថាកីឡាករបារាំងរូបនេះនឹងអាចវិលត្រឡប់ទៅកាន់ក្លឹបចាស់របស់គាត់វិញនៅរដូវក្តៅខាងមុខនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះកុងត្រារបស់ Pogba ជាមួយនឹងបិសាចក្រហម Man UTD គឺនឹងត្រូវផុតកំណត់ទៅហើយនៅក្នុងរដូវកាលនេះប៉ុន្តែតារាឆ្នើមរូបនេះហាក់ដូចជាមិនទាន់សម្រេចចិត្តនៅឡើយអំពីការបន្តកុងត្រាថ្មីជាមួយគ្នា៕

មតិយោបល់