ព័ត៌មានជាតិ

Man City ងាកទៅឈុតយុវជនសម្រាប់ Carabao Cup

បរទេស៖ យុវជនរបស់ក្លឹបមេឃខៀវ Man City មួយចំនួននឹងអាចទទួលបានឱកាសក្នុងការបង្ហាញខ្លួនឲ្យឈតុធំរបស់ក្លឹបខណ:ដែលគ្រូបង្វឹកលោក Pep Guardiolaកំពុងដាក់ផែនការថ្មីដើម្បីអាចធ្វើឲ្យបានពានរង្វាន់ League Cup ជាលើកទី៥ជាប់គ្នានៅក្នុងរដូវកាលនេះ។

បញ្ហារបួសរបស់កីឡាករឈុតធំរបស់ក្លឹប Man City គឺជាមូលហេតុសំខាន់ដែលលោក Pep Guardiola ចាំបាច់ត្រូវតែយកក្រុមឈុតយុវជនមកប្រើប្រាស់នៅក្នុងការប្រកួតពានរង្វាន់ CarabaoCup ជាមួយនឹងគូប្រជែងជាពិសេសការប្រកួតនៅយប់ថ្ងៃអង្គារនេះប៉ះនឹងក្រុម Wycombe Wanderers ដែលមកពីលីគ League One។

គួរឲ្យដឹងដែរថាកាលពីប្រកួតលីគកំពូលអង់គ្លេសកាលពីថ្ងៃសៅរ៍កន្លងទៅ Man City ធ្វើបានត្រឹមតែ០ស្មើប៉ុណ្ណោះជាមួយនឹងក្រុម Southampton ដោយកីឡាករសំខាន់ៗជាច្រើនបានទទួលរងរបួសដូចជា John Stones, Aymeric Laporte, Rodri, Zlnchenko និង Steffen ជាដើម៕

 

មតិយោបល់