ព័ត៌មានជាតិ

៤យ៉ាង ដែលអ្នកគួរប្រយត្ន័ ក្នុងពេល​បើក​ប្រតិ​ប​ត្ដិ​ការរួមភេទ

ជីវិត​ផ្លូវភេទ​ មិន​ត្រឹមតែ​ផ្ដល់​នូវ​សេចក្ដី​ស្រណុក​ស្រួល​សម្រាប់​លោកអ្នក​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​ក៏អាច​មានផល​ប៉ះពាល់​ផង​ដែរ​ ប្រសិនបើ​អ្នក​បើក​ប្រតិ​បត្ដិ​ការ​គ្មាន​ការ​ប្រុងប្រយ័ត្ន​នោះ​។ ជាទូទៅ​គ្រោះ​ដោយ​អកុសល​ទាំងនេះ​ គឺ​ច្រើន​កើតឡើង​ក្នុង​ខណៈ​ពេល​កំពុង​រួមភេទ​ដែល​មាន​ទីតាំង​មិន​ប្រក្រតី​ ឬក៏​សាហាវ​ខ្លាំងពេក​។ ដូច្នេះ​ យើង​គួរតែ​ស្វែងយល់​គ្រោះថ្នាក់​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

១. បញ្ហា​រមួល​សាច់ដុំ​៖ ការ​រមួល​សាច់ដុំកំភួន​ជើង​ គឺជា​ប្រភេទ​របួស​នៅក្នុង​អំឡុង​ពេល​រួមភេទ​ដែល​កើតឡើង​ ជាទូទៅ​ដោយសារតែ​ការប្រើ​ក្បាច់​ប្លែក​ៗ និង​ពិបាក​សម្រប​ខ្លួន​តាម​។ លោកអ្នក​កុំ​ព្យាយាម​ប្រើ​ក្បាច់​ច្រើន​ខ្លាំងពេក​ លុះត្រាតែ​អ្នកមាន​ភាព​ប្រាកដ​ច្បាស់​ថា​ អ្នក​ទាំង2អាច​ប្រព្រឹត្ដ​ទៅ​បាន​ដោយ​គ្មាន​បង្ក​របួស​ស្នាម​ដល់​ខ្លួនប្រាណ​។ បើ​សិន​អ្នក​ជួប​បញ្ហា​នេះ​ អ្នក​ត្រូវ​យក​កន្សែង​ត្រជាក់​មក​ស្អំ​វា​អាច​បំបាត់​ភាព​ឈឺចាប់​ក្នុងរយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក​។ ម្យ៉ាងវិញទៀត​អ្នក​ក៏​ត្រូវ​ប្រើ​ឱសថ​ជំនួយ​ផង​ដែរ​។

២. ប្រដាប់​ភេទ​មានការ​ឈឺចាប់​៖ ស្ដ្រី​រួម​ភេទ​រមែង​ឈឺចាប់​នៅត្រង់​ប្រដាប់​ភេទ​ក្រោយពី​ប្រតិ​បត្ដិ​ការ​រួច​។ ការឈឺចាប់​នេះ​អាច​បណ្ដាលមកពី​ត្រ​ដុស​ខ្លាំង​ៗពេក​ ដោយ​សារ​តែ​មាន​ជាតិ​រំអិល​មិន​គ្រប់គ្រាន់​ ដែល​ច្រើន​កើតមាន​ញឹកញាប់​នៅពេល​ពួកគេ​ឈាន​ដល់​វ័យ​អស់​រដូវ​។ លោកអ្នក​គួរ​ផ្ដល់​ពេល​វេ​លាប​បោសអង្អែល​ឱ្យ​បាន​យូរ​បន្ដិច​ ដែល​វិធី​នេះ​អាច​ជួយ​ឱ្យ​ស្ដ្រី​ផលិត​ទឹករំអិល​បាន​គ្រប់គ្រាន់​សម្រាប់​ទទួលយក​អាវុធ​ដ៏​រឹង​របស់​អ្នក​បាន​ដោយ​គ្មាន​បញ្ហា​ ឬក៏​អ្នក​អាច​ប្រើ​ទឹករំអិល​ជា​ជំនួយ​ក៏បាន​ដែរ​។ ម្យ៉ាងទៀត​អ្នក​អាច​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ ប្រសិនបើ​អ្នកតែង​តែ​ឈឺចាប់​ក្នុង​អំឡុង​ពេល​រួមភេទ​ ឬក៏​ក្រោយពី​ប្រតិ​បត្ដិ​ការ​រួច​។ ជួន​កាល​ការឈឺចាប់​ទាំងនេះ​ អាច​បណ្ដាលមកពី​ជំងឺឆ្លង​តាម​ប្រដាប់​ភេទ​ ឬក៏​រន្ធ​នោម​។ ជំងឺឆ្លង​អាច​បង្ក​ឱ្យ​រលាក​ប្រដាប់​ភេទ​ដែល​រមែងតែងតែ​ភាយ​ក្លិន​អា​សោច​ និង​ឈឺ​ត្រង់​ប្រដាប់​ភេទ​។ ប្រសិនបើ​ជួប​បញ្ហា​នេះ​សូម​ទៅ​រក​សេវាកម្ម​ថែទាំ​សុខភាព​ឱ្យ​បាន​ម៉ត់ចត់​ ដើម្បី​ព្យាបាល​ឱ្យ​ទាន់ពេល​វេលា​។

៣. ប្រដាប់​ភេទ​រលាត់​៖ ការ​ដាច់​រលាត់​ទាំង​នេះ​តែងតែ​កើតឡើង​ចំពោះ​នារី​គ្រប់​រូប​មិន​អាច​ចៀស​ផុត​នោះ​ទេ​។ ការ​ដាច់​រលាត់​លើ​ប្រដាប់​ភេទ​បន្ដិចបន្ដួច​អាច​កើតឡើង​នៅពេល​ការ​រួមរ័ក​ដែល​ប្រព្រឹត្ដ​ទៅ​ក្នុង​រូបភាព​កម្រោល​ពេក​ ខណៈ​ពេល​ដែល​ពុំ​មាន​ទឹករំអិល​គ្រប់គ្រាន់​។ ប៉ុន្ដែ​ស្ដ្រី​អាច​គ្មាន​អារម្មណ៍​ឈឺចាប់​នៅពេល​ទទួល​បាន​អារម្មណ៍​ស្រណុក​ស្រួល​ដល់​កំពូល​។ ការ​ដាច់​រលាត់​បន្ដិចបន្ដួច​វា​អាច​ជា​សះស្បើយ​ឡើងវិញ​ដោយខ្លួនឯង​ ប៉ុន្ដែ​ប្រសិន​បើ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ចេញឈាម​នោះ​ វា​អាច​បង្ក​គ្រោះថ្នាក់​បាន​។ ដូច្នេះ​ភាគី​ស្ដ្រី​គួរតែ​ស្វែងរក​ការ​ព្យាបាល​របួស​ទាំងនោះ​ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ផ្សេង​ៗ។ ប្រសិនបើ​មាន​ទឹករំអិល​គ្រប់​គ្រាន់​ វា​គឺជា​កត្ដា​សំខាន់​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ដាច់​រលាត់​បាន​ច្រើន​បំផុត​។

៤. បញ្ហា​អាវុធ​សម្ងាត់​បាក់​៖ វា​មិនមែន​បាក់​ ឬដាច់​ចេញពី​គ្នា​ទេ​ គឺ​វា​គ្រាន់តែ​រហែក​កោសិកា​លិង្គ​ប៉ុណ្ណោះ​។ ប្រការ​នេះ​ វា​កើតឡើង​នៅពេល​ដែល​អាវុធ​សម្ងាត់​វា​កំពុង​សម្ដែងឫទ្ធិ​ឡើង​រឹង​ដូចជា​ថ្ម​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​វា​ទាំង​បង្ខំ​ តែ​ស្ថានភាព​បែបនេះ​កម្រ​កើត​មាន​ណាស់​។ ប៉ុន្ដែ​វា​ក៏អាច​កើតមាន​ដែរ​ ពិសេស​អំឡុង​ពេល​ប្រើ​ក្បាច់​វាយប្រហារ​ទាំង​កម្រោល​ និង​ជិតដល់​ទីជម្រៅ​។ ប្រសិនបើ​វា​កើតឡើង​ចំពោះ​រូប​អ្នក​ សូម​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​មុន​ពេល​ដែល​វា​កាន់តែ​ធ្ងន់ធ្ងរ​កែ​លែង​ឡើង​។ដើម្បី​ទទួល​បាន​សុវត្ថិភាព​ និង​ភាព​ស្រណុក​សុខ​ស្រួល​ក្នុងអំឡុងពេល​រួមភេទ​ អ្នក​គួរតែ​ប្រើ​ក្បាច់​ធម្ម​តាៗ​បាន​ហើយ​ ព្រោះ​យើង​ម្នា​ក់ៗ​ចង់​បានតែ​សេចក្ដីសុខ​ស្រួល​តែប៉ុណ្ណោះ​ ដូច្នេះ​មិន​គួរ​ប្រើ​ក្បាច់​ជ្រុល​ហួសហេតុ​ពេក​នោះ​ទេ​៕

មតិយោបល់