ស្វាយរៀងៈ កាលពីវេលាម៉ោង១០និង១៧នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ជាមនុស្សផឹកស្រាស្រវឹងរាល់ថ្ងៃ បានចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនរងគ្រោះមានឈ្មោះ ឥន សាវី ភេទប្រុស អាយុ៤៦ឆ្នាំ ជាមនុស្សម្នាក់ ចូលចិត្តផឹកស្រាជាប្រចាំ ។
នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញបុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅដើមឈើ ត្រង់ចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ បានចុះទៅពិនិត្យសាកសព ដល់ទីតាំងខាងលើ រួចបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ប្រាដកមែន គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះឡើយ ។ សាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់