ព័ត៌មានជាតិ

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ​និយាយ​ថា​ ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ “​បាន​ធ្វើ​សកម្មភាព​ហួស​ពី​ព្រំដែន​”​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន នឹង​ទទួលខុសត្រូវ​តាម​ច្បាប់​ជាតិ​

(Reuters)​ -​ កាល​ពីថ្ងៃ​អង្គា​រ៍​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​និយាយ​ថា​ ជន​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ “​បាន​ធ្វើ​សកម្មភាព​ហួស​ពី​ព្រំដែន​”​ ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​លោក​ ដែល​នឹង​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​ជាតិ​ ខណៈ​ដែល​កំពុង​បង្ហាញ​ការ​បដិសេធ​ចំពោះ​ការ​ស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​

​លោក​ Duterte​ បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​ លោក​បាន​ណែនាំ​ដល់​ក្រសួងយុត្តិធម៌​ និង​នគរបាល​ហ្វី​លី​ពី​ន​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ដំណើរការ​យុទ្ធនាការ​នេះ​ ដែល​ពេល​នោះ​មាន​ជនសង្ស័យ​ជួញដូរ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ៦.១០០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់តាំងពី​លោក​ឡើង​កាន់​តំណែង​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៦​។​

​លោក​ Duterte​ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​តាម​រយៈ​វី​ដេ​អូ​ថា​ “​ជន​ណា​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ បាន​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​យើង​”​។​

​លោក​ Duterte​ មិន​បាន​និយាយ​អំពី​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ឧក្រិដ្ឋកម្ម​ដែល​អាច​កើត​មាន​ប្រឆាំង​មនុស្សជាតិ​ឡើយ​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ចៅក្រម​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលពី​ស​ប្តា​ហ៍​មុន​ ទោះបីជា​លោក​បង្ហាញ​ការ​បដិសេធ​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ក៏​ដោយ​។​

​លោក​បាន​និយាយ​ថា​ “​យើង​បាន​បញ្ចប់​ការងារ​សព្វគ្រប់​ថ្មីៗ​នេះ​ជាមួយ​អង្គការសហប្រជាជាតិ​នូវ​កម្មវិធី​រួម​របស់​យើង​ ស្តី​ពី​សិទ្ធិ​មនុស្ស​។​ នេះ​គឺជា​គំរូ​មួយ​សម្រាប់​ការ​ចូលរួម​ក្នុង​ន័យ​ស្ថាបនា​រវាង​រដ្ឋ​ជា​សមាជិក​អធិបតេយ្យ​ និង​អង្គការសហប្រជាជាតិ​”​ ៕

 

An anti-narcotics police officer chops a brick of cocaine during the incineration of illegal drugs in Panama City June 22, 2012. More than 4.7 tons (4,700kg) of drugs were destroyed by Panama’s anti-narcotics police, including some 4,200 kg of cocaine, 518 kg of marijuana and 23 kg of heroin, according to the police. REUTERS/Carlos Jasso (PANAMA – Tags: CRIME LAW DRUGS SOCIETY) – RTR3417S

មតិយោបល់