បរទេស៖ ក្លឹបតោខៀវ Chelsea ម្ចាស់ជើងឯកពានរង្វាន់អ៊ឺរ៉ុប Champion Leagues នៅតែមិនទាន់បញ្ចប់រួចរាល់នូវផែនការកសាងក្រុមដ៏អស្ចារ្យមួយនៅគ្រប់ទំរង់នៅឡើយទោះបីជាទើបបានចាយលុយជាច្រើនទិញបានកីឡាករថ្លៃកាលពីកន្លមកក្តីដូចជា Lukaku ជាដើម។
តោខៀវ Chelsea ត្រូវបាន The Goal ចេញផ្សាយថានឹងបន្តពង្រឹងក្រុមនៅក្នុងតំបន់ខ្សែការពារបន្ថែមទៀតនាខែមករាខាងមុខនេះហើយក្នុងនោះគោលដៅដ៏ធំមួយរបស់ខ្លួនគឺជាកីឡាករហូឡង់ Matthijs De Ligt ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបអ៊ីតាលី Juventus។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ De Ligt មានតម្លៃខ្លួនយ៉ាងហោចណាស់១០៣លានផោនហើយត្រូវបានក្រុម Chelsea មើលឃើញថាជាកីឡាករទុកសម្រាប់ជំនួសនិងធ្វើការជាមួយនឹងAntonio Rudiger បានយ៉ាងមានប្រសិទ្ធភាពបំផុត៕
មតិយោបល់