ព័ត៌មានជាតិ

ជប៉ុនដកកម្ពុជាចេញពីបញ្ជីប្រទេស ដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ពេលទៅដល់ជប៉ុន

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណា០ក្រកម្ពុជាប្រចាំប្រទេសជប៉ុនសូមជម្រាបជួនបង់ប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានកែសម្រួលវិធានការព្រំដែន ដោយបានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រទេ សដែលតម្រូវឲ្យធ្វើចត្តាឡឺស័កពេលមកដល់ជប៉ុន ចំនួន០៣ថ្ងៃនៅកន្លែងដែលរៀបចំដោយប្រធានចត្តាឡីស័កជប៉ុន ហើយត្រូវធ្វើតេស្តនៅថ្ងៃទី០៣ ។ វិធានការនេះចាប់អនុវត្តពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១តទៅ អ្នកដំណើរមកពីប្រទេសកម្ពុជានឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡឺស័កនៅកន្លែងផ្ទាល់ខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ។

សូមបងប្អូនពលរដ្ឋខ្មែរ មេត្តាសហការនិងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ទទួលបានដំណឹងនេះស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត និងសូមជួនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ៕

 

មតិយោបល់