រតនគិរីៈ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥ និង២០ នាទី នៅការដ្ឋានទី 6 ស្ថិតនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ ស.រ.ស.ណ ភេទស្រី អាយុ៤ ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ ស្រុកកំណើត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះចាន់ សុខជឿន ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរកម្មករ ទីកន្លែងកំណើតភូមិចារស្ទឹងតាថុក ឃុំចុងជាច ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកាណាត ឃុំ តាឡាវ ស្រុកអណ្ដូង មាស ខេត្តរតនគិរី។
មុនកើតហេតុជនសង្ស័យឈ្មោះចាន់ សុខជឿន បានបបួលជនរងគ្រោះទៅលេងចំការកៅស៊ូ រួចបានយកទូរស័ព្ទឱ្យលេងហើយក៏បានយកចង្អុលដៃលូកចូលប្រដាប់ភេទរបស់ជនរងគ្រោះ។
ក្រោយពីទទួលបណ្តឹងភ្លាមកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវដោយមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលា ដំបូងចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់