(ប៊ែរឡាំង)៖ គណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយ លើគណបក្សចម្រុះអភិរក្សនិយម CDU/CSU របស់អធិការបតីអាល្លឺម៉ង់ចាំផ្ទះ លោកស្រី Angela Merkel នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។
បើតាមលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន គណបក្ស SPD របស់លោក Olaf Scholz កំពុងនាំមុខគណបក្ស CDU/CSU ក្នុងសំឡេងគាំទ្រ ២៦ភាគរយ ទល់នឹង ២៤.៥ភាគរយ។ លោក Olaf Scholz ដែលត្រូវបានគេរំពឹងថា នឹងអាចក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មីនោះ ក៏បានប្រកាសផងដែរថា តាមរយៈជ័យជម្នះនេះ គណបក្សរបស់លោកនឹងមានអំណាចបង្កើតរដ្ឋាភិបាលថ្មី ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៥។
ការបោះឆ្នោតនៅអាល្លឺម៉ង់ បានបិទបញ្ចប់សម័យកាលកាន់អំណាច ១៦ឆ្នាំរបស់លោកស្រី អាន់ជែឡា មើគែល ដែលត្រូវបានគេចាត់ទុកថា ជាមេដឹកនាំកាន់អំណាចបានយូរបំផុតមួយនៅអឺរ៉ុប៕
ប្រភព៖AFP



មតិយោបល់