ប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថានារីម្នាក់បានស្លាប់បន្ទាប់ពីបានបរិភោគអាហារនៅភោជនីយដ្ឋានដែលជាកន្លែងធ្វើការរបស់នាង ក្នុងប្រទេសអ៊ីស្រាអែល។
ប៉ូលិសនៅទីក្រុង Yahud ប្រទេសអ៊ីស្រាអែលនៅតែព្យាយាមរកនូវមុខសញ្ញាដែលបណ្តាលឲ្យនារីវ័យ ២៧ ឆ្នាំរូបនេះស្លាប់ ប៉ុន្តែភោជនីយដ្ឋាន Esther ត្រូវបានបិទទ្វារដើម្បីធ្វើការស៊ីបអង្កេត។
ហេតុការណ៍ដំបូងនាងបានញ៉ាំអាហារនៅលើតុមួយ បន្តិចក្រោយមកក៏មានអ្នកបម្រើផ្សេងទៀតយកអាហារខ្លះឲ្យនាងយកទៅផ្ទះ។ នៅពេលធ្វើដំណើរទៅផ្ទះមានមានអារម្មណ៍ថាឈឺ ហើយក៏ពឹងឲ្យអ្នកធ្វើការជាមួយជូននាងទៅមន្ទីពេទ្យនៅម្តុំដែលនាងបានបាត់បងស្មារតី។ អាហារដែលនាងបានញ៉ាំគឺសាច់មាន់ និងបាយ នេះគឺជាទម្លាប់ញ៉ាំជាធម្មតានៅក្នុងភោជនីយដ្ឋាននេះ ហើយមេចុងភៅ និងម្ចាស់ហាងបាននិយាយថាពួកគេមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាមានហេតុការណ៍បែបនេះកើតឡើង។ រីឯមិត្តភ័ក្តិរបស់នាងនិយាយថា នាងមានប្រតិកម្មជាមួយនឹងសណ្តែក ព្រមទាំងរងទុក្ខពីជម្ងឺហឺត។ ប៉ូលិសបានស្នើរសុំឲ្យតុលាការពិនិត្យសាកសព្វប៉ូន្តែ គ្រួសាររបស់នាងបានប្រឆាំងយ៉ាងដាច់ខាត។
ប្អូនប្រុសរបស់នាងនិយាយថាវាជារឿងសំខាន់ណាស់ក្នុងការបញ្ចុះមនុស្សដែលយើងស្រឡាញ់ជាមួយនឹងសេចក្តីថ្លែថ្នូរ ព្រោះគាត់មិនអាចត្រឡប់មកវិញបានទេ។ សូមបញ្ជាក់ផងដែរថាស្ត្រីរូបនេះបានបន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា៕
មតិយោបល់