ព័ត៌មានជាតិ

ខេត្ត Chaiyaphum របស់ថៃ រងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំមកនេះ

(ឆៃយ៉ាភូមិ)៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានឱ្យដឹងថាផ្ទះប្រមាណ ៣,០០០ខ្នង នៅក្នុងភូមិចំនួន ២៣ របស់ស្រុក Bamnet Narong នៃខេត្ត Chaiyaphum ស្ថិតនៅ ភាគកណ្តាលនៃប្រទេសបានរងការលិចលង់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា មិនធ្លាប់កើតមាននោះឡើយ នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។

បើតាមអាជ្ញាធរស្រុក Bamnet Narong ទឹកជំនន់បានហូរសន្ធប់ចូលមកកាន់ស្រុកនេះ ដោយវាបានធ្លាក់មកពីស្រុក Thep Sathit របស់ខេត្ត Chaiyaphum ព្រមទាំងស្រុក Thepharak និងស្រុក Dan Khun Thod របស់ខេត្ត Nakhon Ratchasima។

កងកម្លាំងសង្គ្រោះ ពេលមានគ្រោះទឹកជំនន់របស់ថៃ ដែលមានទីស្នាក់ការនៅក្នុងខេត្ត Nakhon Ratchasima ត្រូវបានបញ្ជូនឲ្យទៅជួយសង្គ្រោះប្រជាជន នៅក្នុងស្រុករងគ្រោះខាងលើនេះ ហើយប្រជាជនខ្លះត្រូវបានដាក់ឲ្យស្នាក់នៅតាមសាលារៀន និងខ្លះទៀតនៅតាមវត្តអារាម ដែលស្ថិតនៅតាមទីខ្ពស់ជាបណ្តោះអាសន្ន៕

ប្រភព៖ Bangkok Post

មតិយោបល់