ព័ត៌មានជាតិ

Man UTD ដាក់អទិភាព Phillips ជំនួស Riceវិញ

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងស្វែងរកលទ្ធភាពក្នុងការបង្កើនចំនួនកីឡាករក្នុងតំបន់ខ្សែបម្រើបន្ថែមទៀតឲ្យបានឆាប់បំផុតនាពេលខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថា Man UTD នៅសប្តាហ៍នេះបានចាប់ផ្តើមងាកទៅពិចារណាកីឡាករ Kalvin Phillips ដែលកំពុងលេងឲ្យក្លឹប Leeds United ជំនួសឲ្យកីឡាករគោលដៅរបស់ខ្លួនគឺកីឡាករ Declan Rice របស់ក្លឹប Aston Villa។

កីឡាករទាំងពីរសុទ្ធតែបានបង្ហាញខ្លួនជាមួយនឹងទំរង់លេងយ៉ាងអស្ចារ្យកាលពីពេលលេងឲ្យក្រុមជម្រើសជាតិនាពេលកន្លងមកក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០៕

មតិយោបល់