ព័ត៌មានជាតិ

កម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី

ភ្នំពេញៈ យោងតាមផេករបស់លោក ស ថេត បានឲ្យដឹងថាតាមផែនការណ៍របស់អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវកាត់សក់ខ្លី ដូច្នេះកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវអនុវត្តន៍មុនគេ

នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ខ្ញុំបានដឹកនាំកងកម្លាំង នគរបាលរាជធានីភ្នំពេញ គោរពទង់ជាតិដូចសព្វមួយដង ហើយនៅថ្ងៃនេះ មានកងកម្លាំងនគរបាល មកគោរពទង់ជាតិជាង៨០០នាក់

ខ្ញុំបានណែរនាំឱ្យកងកម្លាំងនគរបាលរបស់យើង ត្រូវមកគោរពទង់ជាតិឲ្យបានច្រើនជាងនេះទៀត ពិសេសត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ តាមឯកសណ្ឋានរបស់នគរបាល។

ម្យ៉ាងទៀត ខ្ញុំក៏បញ្ជាក់ជាថ្មីទៀត ថា កងកម្លាំងនគរបាលអន្តរាគមន៍ ត្រូវតែនាំគ្នាហាត់ប្រាណជាប្រចាំ នៅពេលល្ងាច ដើម្បីសុខភាពផង និងឲ្យរាងកាយមាំមួនផង។

នៅថ្ងៃនេះដែរ ក្រុមអ្នកសារព័ត៌មាន ក៏បានចុះមកផ្ដិតរូបភាព អំពីសកម្មភាពរបស់នគរបាលរាជធានីភ្នំពេញគោរពទង់ជាតិ ហើយខ្ញុំក៏បានជម្រាបអំពីសកម្មភាព និងកិច្ចការ ដែលនគរបាលរបស់យើង បាននឹងកំពុងធ្វើជាប្រចាំដើម្បីសន្តិសុខ និងសណ្ដាប់ធ្នាប់ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ៕

 

មតិយោបល់