ព័ត៌មានជាតិ

​ដាក់ធ្ងន់ ទន់ភ្នែក! ជិះម៉ូតូធ្លាក់ស្ពានរបួស២នាក់ ផ្អើលទាំងកណ្តាលអាធ្រាត្រ​

​​កណ្ដាល: ​ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ​​បើកម៉ូតូឌ្រីមក្នុងស្ថានភាពស្រវឹង គ្មានមួកសុវត្តិភាព ​ធ្វើដំណើរពីជើងទៅត្បូង រួចក៏​ធ្លាក់ស្ពានចូលទៅក្នុងព្រែក បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរ​ រងរបួសធ្ងន់ស្រាល។

ករណីនេះបានកើតឡើង កាលពី​ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង២៥នាទីរំលងអាធ្រាត្រ នៅត្រង់ផ្លូវលេខ១១០ ​ស្ថិតនៅព្រែកទួលសង្កែ ​​ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ សៀង យូ ភេទប្រុស អាយុ២១ឆ្នាំ(របួសស្រាល)​ បើក​ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ​ស្លាកលេខភ្នំពេញ 1BA-4958 និងអ្នករួមដំណើរឈ្មោះ ជៀម ពិសិដ្ឋ​​(របួសធ្ងន់​) ទាំង២នាក់ស្នាក់នៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ​។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។ ចំណែកវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់