(ម៉ុមបៃ)៖ មនុស្សយ៉ាងហោច ១៨នាក់បានស្លាប់នៅក្នុងទឹកជំនន់់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅឯរដ្ឋ Maharashtra ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា។ នេះបើតាមអាជ្ញាធរឥណ្ឌា។
អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃសុក្រ ទី២៣ ខែកក្កដានេះថាទឹកទន្លេជាច្រើននៅក្នុងរដ្ឋ Maharashtra បានជន់លិចជាទឹកជំនន់ បន្ទាប់ពីអាជ្ញាធរសម្រេចចិត្ត បើកទំនប់ទឹកមួយចំនួន ខណៈកម្រិតទឹកភ្លៀងនៅឯតំបន់ឆ្នេរភាគខាងលិចនៃប្រទេសឡើងដល់ទៅច្រើនជាង ២០០មីលីម៉ែត្រ ក្នុងរយៈពេលត្រឹម២៤ម៉ោង រីឯតំបន់ខ្លះកម្រិតទឹកភ្លៀងឡើងដល់ ៥៩៤មីលីម៉ែត្រឯណោះ។
បើតាមអាជ្ញាធរឥណ្ឌា មនុស្សយ៉ាងហោច ៤នាក់បានស្លាប់ ក្រោយអគារមួយបាក់រលំក្នុងទីក្រុង Mumbai ហើយ ១៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុង
គ្រោះរអិលបាក់ដីចំនួន៤ទីតាំង នៅក្នុងរដ្ឋ Maharashtra ស្របពេលមនុស្សជាច្រើននាក់ក៏ត្រូវបានគេព្រួយបារម្ភថាបានបាត់ខ្លួន ឬកប់នៅក្រោមបំណាក់ដី ផងដែរ៕
ប្រភព៖ Reuters
មតិយោបល់