បាត់ដំបងៈ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទីព្រឹក អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំអនុវត្តធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត.ថ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ-ស្រុកថ្មគោល ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរទាក់ទង នឹងករណីរំលោភសេពសន្ថវៈ លើជនរងគ្រោះជាអនី តិជនអាយុ ១២ឆ្នាំ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨និង០០នាទី នៅចំណុចមូលដ្ឋានខាងលើជនសង័្សយរូបនេះបានធ្វើសកម្មភា ពរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ ម.រ អាយុ ១២ឆ្នាំ រស់នៅមូលដ្ឋានខាងលើបានសម្រេច។
លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមក សមត្ថកិច្ចនគរបាលអំពីករណីនេះ ហើយពេលបន្ទាប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរូបគាត់មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចរូបគាត់បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីជាអនីតិជនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕
មតិយោបល់