ភ្នំពេញៈ មន្ត្រីអាវុធហត្ថខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនសន្តិសុខ ពីរនាក់ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលបានពាក់មួយមានស្លាកសញ្ញាមន្ត្រីអាវុធហត្ថ(ឡូហ្គោ) ធ្វើការណែនាំឲ្យឈប់ទិញយកមកពាក់ និងដកហូតមួកនោះទុកភ្លាមៗ។
បើតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា មួកដែលមានស្លាកសញ្ញាអាវុធហត្ថ គឺមិនត្រូវបានអនុញ្ញាតឲ្យពាក់ជាដាច់ខាត ទោះបុគ្គលនោះ ជាមន្ត្រីអាវុធហត្ថផ្ទាល់ ក៏មិនអនុញ្ញាតឲ្យពាក់ដែរ។ ដោយឡែកប្រជាពលរដ្ឋ ដែលមិនមែនជាមន្ត្រីអាវុធហត្ថភាគច្រើនពាក់មួយប្រភេទនេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ។
មន្ត្រីដដែលបញ្ជាក់ផងដែរថា ចំពោះជនផលិតមួក ដែលមានស្លាកសញ្ញាអាវុធហត្ថបែបនេះ ដើម្បីលក់ ប្រសិនជារកឃើញនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
មតិយោបល់