ព័ត៌មានជាតិ

យន្ដហោះចម្បាំងចិន ៣៩គ្រឿង ហោះចូលក្នុងដែនអាកាសតៃវ៉ាន់ កាលពីថ្ងៃសៅរ៍

(តៃប៉ិ)៖ យន្ដហោះចម្បាំងរបស់ចិនសរុប ៣៩គ្រឿង បានហោះចូលមកក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃសៅរ៍ម្សិលមិញ ខណៈ ស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកម្ដៅ។ នេះបើតាមក្រសួងការពារជាតិតៃវ៉ាន់

យន្ដហោះចម្បាំងចិន ៣៩គ្រឿង ក្នុងនោះមាន ២០គ្រឿងហោះចូលក្នុងដែនការពារអាកាសតៃវ៉ាន់នៅពេលថ្ងៃ កាលពីថ្ងៃសៅរ៍ម្សិលមិញ និង ១៩គ្រឿងផ្សេងទៀតបានហោះចូលនៅពេលយប់ថ្ងៃដដែល ហើយភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះគឺជាប្រភេទយន្ដហោះចម្បាំងធុន J-16 និង Su-30។

តៃវ៉ាន់ក៏បានបញ្ជូនយន្ដហោះចម្បាំងទៅព្រមានយន្ដហោះចម្បាំងចិនឱ្យចេញពីតំបន់ដែនការពារដែនអាកាសរបស់ខ្លួន ក៏ដូចជា ប្រើប្រព័ន្ធខែលការពារមីស៊ីលតាមដានយន្ដហោះចម្បាំងចិនទាំងនោះដែរ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់