ព័ត៌មានជាតិ

ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅប្រទេសជប៉ុន

ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅក្នុងទីផ្សាររបស់ជប៉ុន។ ផ្លែរបស់វាមានទំហំលើសទំពាំងបាយជូរធម្មតា ៤ដង មានពណ៌ក្រហមស្អាត។

គេបែងចែកផ្លែទំពាំងបាយជូរនេះជា ៣ប្រភេទរួមមានប្រភេទ Superior មានតម្លៃចន្លោះពី ៩០-១៤០ដុល្លារក្នុង១ចង្កោម ប្រភេទ Special Superior តម្លៃចន្លោះពី ១៨០-៤៥០ដុល្លារ និងប្រភេទ Premium ដែលអាចលក់បានដល់ទៅ ១ ០០០ដុល្លារ។

ទំពាំងបាយជូរនេះត្រូវបានដាំដុះនៅផ្ទះកញ្ចក់ក្នុង Ichikawa Prefecture។ កសិករប្រើកន្ដ្រៃ និងឧបករណ៍សម្រាប់វាស់ទំហំ ដើម្បីរក្សាផ្លែទំពាំងបាយជូរដែលនៅក្នុងចង្កោមតែមួយឱ្យមានទំហំស្មើគ្នាបាន។ ទន្ទឹមនឹងនេះ ពន្លឺ និងសីតុណ្ហភាពក្នុងផ្ទះកញ្ចក់ ក៏ត្រូវបានកំណត់ក្នុងកម្រិតច្បាស់លាស់ ដើម្បីទទួលបានទិន្នផលល្អ។

 

 

មតិយោបល់