ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀងលោក ខេម ប្រឈមទោសព្រហ្មទណ្ឌបើរកឃើញថា បង្កឲ្យមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ រឿងរ៉ាវគ្រោះថ្នាក់ក្បែរឃ្លាំងសាំងសូគីម៉ិចផ្លូវជាតិលេខ៥នាយប់មិញ បណ្តាលឲ្យមនុស្សស្លាប់ ហើយគេអះអាងថា តារាចម្រៀងល្បីឈ្មោះ ខេម ជាអ្នកបើករថយន្ត ហើយចុះគេចខ្លួនតាមម៉ូតូឌុបជាមួយស្រីស្អាតម្នាក់ទៀតនោះ វានៅតែជាចំណាប់អារម្មណ៍ពីសំណាក់មហាជនទូទៅថាជា ខេម ពិតឬយ៉ាងណា បើជា ខេម ពិតមែន តើសមត្ថកិច្ចចាត់ការបែបណា។

ពាក់ព័ន្ធករណីនេះ Post News បានលាតត្រដាងនូវមន្ទិលទាំងនោះតាមរយៈកិច្ចសម្ភាសន៍ជាមួយប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការរាជធានីភ្នំពេញលោក សែម គន្ធា បានឲ្យដឹងថា រឿងចរារចរនេះ សមត្ថកិច្ចមិនទាន់អះអាងថា អ្នកបើករថយន្ត Range Rover នោះ ជាតារាចម្រៀងឈ្មោះ ខេម នៅឡើយទេ ដោយលោក សែម គន្ធា បញ្ជាក់ថា ពុំមានសាក្សីណាបញ្ជាក់ច្បាស់លាស់នោះទេ។

លោក សែម គន្ធា បានប្រាប់ទៀតថា ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅតាមជុំនាញ។ លោកបញ្ជាក់ថា តាមការវាស់វែង ឃើញថា រថយន្ត ស៊ីលីកា បានបើកចូលមកចំណែកផ្លូវខាងស្តាំដៃរបស់រថយន្ត រ៉េងរ៉ូវ័រ។ ប្រធានការិយាល័យរូបនេះបន្តខ្លឹមសារទៀតថា សមត្ថកិច្ចជំនាញនឹងកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការ ហើយការសម្រេចឃាត់ខ្លួនអ្នកបើកបរយ៉ាងណានោះ អាស្រ័យលើតុលាការជាអ្នកសម្រេច។

បើទោះជាក្នុងពេលនេះភាគីសាមីខ្លួន គឺតារាចម្រៀង ខេម នៅតែបិទទូរស័ព្ទដែលមិនអាចសុំការបញ្ជាក់បាន ក៏ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ឧសភានេះ ត្រូវបានតំណាងផលិតកម្មថោន លោក តូ ម៉ាតូ បានប្រាប់Post News មុននេះបន្តិចថា លោកបានដឹង បានឃើញរូបភាពនឹងព័ត៌មាននេះ លោក ទទួលស្គាល់។ ការលើកឡើងរបស់លោក គឺបន្ទាប់ពីរថយន្តម៉ាក Range Rover ស្លាកលេខ2x.9987 ត្រូវបានគេស្គាល់ក្នុងរង្វង់អ្នកសិល្បៈយូរមកហើយថា ជារបស់តារាចម្រៀងផលិតកម្មថោន គឺលោក ខេម ដែលមានឈ្មោះដើមថា ប៊ុន សុខណារិន។

លោក មាស សុខរតនៈ តំណាងផលិតកម្មថោន បានបញ្ជាក់ថា លោកមានការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀង ខេម បានបើករថយន្ត ហើយមានបញ្ហាបុកគ្នាធ្ងន់ធ្ងររហូតបណ្ដាលឲ្យម្ចាស់រថយន្តម្ខាងទៀតត្រូវស្លាប់នៅនឹងកន្លែង។
យោងតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា នេះជាបទព្រហ្មទណ្ឌ ហើយអាចនឹងមានការប្រឈមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ។ សម្រាប់ករណីរបស់លោក ខេម ដែលបើកបរពេលយប់ក្នុងល្បឿនលឿនដែលគេសង្ស័យថា លោកមានជាតិស្រវឹង ដោយសារនៅរាល់យប់គឺលោកទទួលច្រៀងតាមក្លិបរហូតដល់ពាក់កណ្ដាលអាធ្រាត្រទើបធ្វើដំណើរទៅផ្ទះ។

លោក មាស សុខរតនា ដែលភ្ញាក់ផ្អើលនៅពេលឃើញដំណឹង និងឃើញរថយន្តរបស់លោកស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នោះយល់ថា បញ្ហាកើតឡើង គឺជារឿងអចេតនាប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា តារាចម្រៀងរបស់ខ្លួនក៏មិនចង់ឲ្យកើតមានរឿងបែបនោះដែរ។ មកទល់ពេលនេះសូម្បីតែលោក មាស សុខរតនៈ ខ្លួនឯង ក៏មិនទាន់ដឹងថា តារាចម្រៀងខេម កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យណាមួយ ឬស្ថិតនៅឯណានៅឡើយទេ ដោយសារតែទូរស័ព្ទរបស់សាមីខ្លួន ត្រូវបានបិទ។

យោងតាមព័ត៌មានផ្លូវការ គឺលោកខេម បានបើករថយន្តRange Rover ដែលមានលេខសម្គាល់ខាងលើក្នុងល្បឿនលឿន ហើយក៏ប៉ះជាមួយរថយន្តបញ្ច្រាសម្ខាងទៀតកាលពីវេលាម៉ោង១និង ៥០នាទី យប់ពាក់កណ្ដាលអាធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខឃ្លាំងសាំង សូគីមិច តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យម្ចាស់រថយន្តម្ខាងទៀតឈ្មោះ លី ការិន អាយុ៣១ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រិត ស្នាក់នៅម្តុំ គីឡូម៉ែតលេខ៨ សង្កាត់ ច្រាំងចំរះ ខណ្ឌឫស្សីកែវ ទទួលរងគ្រោះដោយគៀបនឹងរថយន្តស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុលោក ខេម និងនារីស្រស់សោភាម្នាក់ទៀត ដែលមិនមានរបួសធ្ងន់ធ្ងរបានចេញពី Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2x.9987 របស់ខ្លួនជិះម៉ូតូឌុបចាកចេញ ក្នុងពេលដែលមានមនុស្សម្នាកាន់តែច្រើនមកចោមច្រើនមើល ហើយខ្លះទៀតថា ខេម ត្រូវរថយន្តហាយលេនឌ័រមកដឹកយកទៅបាត់។

ប្រភពបានបញ្ជាក់ថា ម្ចាស់រថយន្តម៉ាកសេលីកា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M.5575 ត្រូវបានបញ្ជូនទៅធ្វើបុណ្យ ខណៈដែលនារីម្នាក់ទៀតនៅក្នុងរថយន្តសេលីកានោះដែរ ក៏ត្រូវបញ្ជូនទៅកាន់មន្ត្រីពេទ្យ។ ទាំងរថយន្ដរបស់លោកខេម និងរថយន្តរបស់ជនរងគ្រោះត្រូវបានបញ្ជាក់ថា រក្សាទុកក្នុងអធិការខណ្ឌឫស្សីកែវ ដោយករណីរបស់លោកខេម ស្ថិតក្រោមការស៊ើបអង្កេតបន្តពីក្រុមមន្ត្រីជំនាញ ហើយជាករណីដែលត្រូវគេអះអាងថាជាកម្រិតព្រហ្មទណ្ឌ៕

photo_2016-05-18_12-49-28 photo_2016-05-18_12-49-25 photo_2016-05-18_12-49-24 photo_2016-05-18_12-49-20

ខាងក្រោមនេះ ជារូបភាពជនរងគ្រោះដែលបានស្លាប់នៅក្នុងរថយន្ត ស៊ីលីកា khem5 khem7

khem1 photo_2016-05-18_07-15-39 photo_2016-05-18_07-15-37 photo_2016-05-18_07-15-35 photo_2016-05-18_07-15-34 photo_2016-05-18_07-15-33

មតិយោបល់