(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងក្រុមតាលីបង់នឹងរៀបចំជំនួបទល់មុខមួយជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីអាហ្វហ្កានីស្ថាន កាលពីខែសីហាមក។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក្រុមប្រតិភូអាមេរិកនឹងជួបពិភាក្សាជាមួយក្រុមមន្ត្រីជាន់ខ្ពស់តាលីបង់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ នៅឯទីក្រុងដូហា ប្រទេសកាតា។ សហរដ្ឋអាមេរិកនឹងដាក់សម្ពាធឱ្យក្រុមតាលីបង់គោរពសិទ្ធិ របស់ប្រជាជនអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងស្រី ហើយបង្កើតរដ្ឋាភិបាលមួយដែលមានភាពចម្រុះមានការទទួលស្គាល់ពីអន្តរជាតិ។
ប៉ុន្តែខាងក្រសួងការបរទេសអាមេរិក បានអះអាងថាការរៀបចំជំនួបទល់មុខនេះឡើង មិនមែនមានន័យថាសហរដ្ឋអាមេរិកទទួលស្គាល់ការដឹកនាំរបស់ តាលីបង់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាននោះទេ៕
ប្រភព៖ AFP
មតិយោបល់