ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ រងការខូចខាត ក្រោយប៉ះកៀរគ្នា ជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៏

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុមហុនវីរៈប៊ុនថាំ ប៉ះកៀរគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៏ បណ្ដាលឲ្យរងការខូចខាត់កំណាត់មុខ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

រថយន្តក្រឡកស៊ីម៉ង់ត៏ ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ5A-1389។ ចំណែករថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ពណ៌ស ពាក់ស្លាកលេខភ្នំពញ 2AH- 1515 រងការខូចខាតកំណាត់មុខ។

តាមប្រភពព័ត៌មានពីតៃកុងរថយន្តវីរៈប៊ុនថាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ត តាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើង ស្របទិសគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៏ខាងលើ ដោយរថយន្តគាត់បើកតាមគន្លង ដែលនៅជាប់ទ្រូងផ្លូវ ចំណែករថយន្តក្រឡុកស៊ីម៉ង់ត៏ បើកតាមគន្លងមួយទៀត នៅខាងស្តាំដៃ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៏ បានបើករេមកឆ្វេងដៃ គាត់ខំស៊ីផ្លេយ៉ាងណា ក៏រថយន្តក្រឡុកស៊ីម៉ង់ត៏ នៅតែមកឆ្វេងបានកៀររថយន្តរបស់គាត់ផ្នែកខាងមុខឆៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាត ហើយរថយន្តក្រឡុកស៊ីម៉ង់ត៏ មិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុឡើយ គឺបានបើករត់ចម្ងាយពី២០០ ទៅ៣០០ម៉ែត្រ ទើបគាត់បើករថយន្តទៅកាក់ពីមុខជាប់ ដើម្បីដោះស្រាយ។

ដោយទ្បែកបើតាមប្រភពព័ត៌មានពីតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៏ ដែលហាក់មិនចង់និយាយ ជាមួយអ្នកកាសែតផងនោះ បាននិយាយយ៉ាងខ្លីថា គាត់មិនបានដឹងថា រថយន្តរបស់គាត់ប៉ះគេទេ ទើបគាត់បើកមករហូត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ បានមកធ្វើការវាស់វែង និងយករថយន្តទាំង២គ្រឿងទៅខណ្ឌ ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕

មតិយោបល់