ព័ត៌មានជាតិ

បារាំងស៊ីចុងម៉ោងដើម្បីលើកពាន Nations League

បរទេស៖ បារាំងទីបំផុតក្រោយខកខានចិត្តក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០កន្លងមកនេះគឺបានលើកពានរង្វាន់សំខាន់មួយទៀតជាលើកទី២ក្រោមការដឹកនាំរបស់លោក Deschamps ហើយបន្ទាប់ពីពានរង្វាន់ពិភពលោកឆ្នាំ២០១៨។

តាមពិតទៅការប្រកួតយប់មិញនេះបារាំងគ្រប់គ្រងបាល់បានតិចប៉ុណ្ណោះត្រឹមតែ៣៦ភាគរយខណៈដែលអេស្បាញអាចធ្វើបានរហូតទៅដល់៦៤ភាគរយប៉ុន្តែឱកាសនៃការស៊ុតចេញបាន៤ដងដូចគ្នាចំគោលដៅ។

ការប្រកួតតង់ទី១មិនមានគ្រាប់បាល់កើតឡើងឡើយរហូតដល់តង់ទី២នាទីទី៦៤ទើបកីឡាករ Mikel Oyarzabal អាចរកបានគ្រាប់បាល់បានប៉ុន្តែបានតែ២នាទីទីបារាំងតាមយកស្មើវិញដោយកីឡាករ Benzema ហើយការប្រកួតអូសបន្លាយដល់ចុងម៉ោងនាទីទី៨០ទើប Mbappe អាចរកគ្រាប់បាល់ជ័យជំនះឲ្យបារាំងបាន៕

ទោះបីជាយ៉ាងណាក្តីអេស្បាញបានត្រឹមត្រឡប់ទៅនឹងផ្ទះវិញជាមួយឈ្មោះជើងឯករងឬជាពានសម្រិទ្ធដំបូងបំផុតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique៕

មតិយោបល់