ព័ត៌មានជាតិ

រថយន្តកងដឹកជញ្ជូន(H.C) បត់ឆ្លងទៅបុកគ្នាជាមួយម៉ូតូពាក់ស្លាកលេខ សារព័ត៌មានជាតិ បណ្តាលឲ្យអ្នកកាសែតម្នាក់របួសធ្ងន់

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តកងដឹកជញ្ជូន(H.C)មួយគ្រឿង បានបត់ឆ្លង ជ្រុលទៅបុកជាមួយនឹងម៉ូតូ ពាក់ស្លាកលេខ សារព័ត៌មានជាតិ បណ្តាលឲ្យអ្នកកាសែតម្នាក់របួសធ្ងន់

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីនេះកើតឡើង ខណ:ដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 3D-2606 បើកពីលិចមកកើត ដល់ចំណុចកើតហេតុក៏បានបើកភ្លើងស៊ីញ៉ូឆ្លងផ្លូវ ហើយក៏បានបុកគ្នាជាមួយនឹងម៉ូតូម៉ាក ស្មាស់រ៉េវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ សារព័ត៌មានជាតិ ពេញទំហឹង បណ្តាលឲ្យអ្នកកាសែតម្នាក់របួសធ្ងន់តែម្តង​ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់