បរទេស៖ កីឡាករខ្សែការពារកណ្តាលបារាំង Raphael Varane ត្រូវបានគេមើលឃើញថាបានបង្ខំចិត្តចាកចេញពីការប្រកួតត្រឹមតង់ទី១ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ Nations League វគ្គផ្តាច់ព្រ័ត្រយប់មិញឲ្យបារាំង។
ប្រកួតជាមួយនឹងអេស្បាញដើម្បីដណ្តើមយកពានដ៏ធំមួយរបស់អ៊ឺរ៉ុបមួយនេះបើទោះបីជាបានទទួលជោគជ័យប៉ុន្តែ Varane ត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាបញ្ហាចោទសម្រាប់ក្លឹបបិសាចក្រហម Man UTD ឯណោះវិញទេសម្រាប់ការប្រជែងក្នុងលីគនិងពានរង្វាន់ Champions League។
Varane ត្រូវបានប្តូរចេញនៅនាទីទី៤៣ដោយការដើរចេញដោយខ្លួនឯងមែនប៉ុន្តែគាត់ត្រូវបានគេក្រុមគ្រូពេទ្យធ្វើការពិនិត្យភ្លាមៗនៅនឹងកន្លែងហើយមិនទាន់ត្រូវបានប្រកាសលំអិតបន្ថែមអំពីរបួសនេះនៅឡើយទេ៕





មតិយោបល់