ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពតប្រកាស អំពីការបើកបង្ហូរទឹក នៃទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃនេះ! បន្ទាប់ពីអាងស្តុកទឹកវារីអគ្គិសនី មានការកើនឡើង

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មាន ថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត។

ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់ វារីអគ្គិសនីកំចាយ បានធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

 

មតិយោបល់