កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២១:០៥ នាទីមានករណីអំពើហិង្សាក្នុងគ្រួសារចំណុចកើតហេតុភូមិ ថ្មី ឃុំ ថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ម៉ុង សុភាព ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុខរបរ កសិករ(ត្រូវជាប្រពន្ធ)។
ជនសង្ស័យឈ្មោះ ថា សុខនី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិ ថ្មី ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន៖
-ដែកទីបជ្រុង ប្រវែង ១៨០សង់ទីម៉ែត្រ
-ឥដ្ឋប្រហោងចំនួន ០១ដុំ
កន្លងមកជនសង្ស័យតែតែងប្រើប្រាស់គ្រឿងញៀន ផឹកស្រា ហើយវាយបំផ្លិចបំផ្លាញសំភារៈក្នុងផ្ទះ រករឿងវាយជនរងគ្រោះ និង ក្រុមគ្រួសារជាញឹកញាប់។ នៅថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ០៩:០០នាទី ជនរងគ្រោះបានត្រឡប់មកពីផ្ទះបងប្អូនជីដូនមួយវិញ មកដល់ផ្ទះជនរងគ្រោះបានឃើញជនសង្ស័យកំពុងដេក ហើយឃើញសំភារៈក្នុងផ្ទះខ្ទិចខ្ទីដោយសារជនសង្ស័យវាយកាលពីយប់កើតហេតុដូចជា កង្ហារចំនួនមួយ បង្អួចកញ្ចក់មួយផ្ទាំង ទ្វារសង្ក័សីផ្ទះបាយចំនួនមួយ គ្រែឈើចំនួនមួយ ឃើញដូចនោះជនរងគ្រោះបានសួរទៅជនសង្ស័យថា ហេតុអីបានជាហ្អែងវាយបំផ្លិចបំផ្លាញសំភារៈចឹង លឺដូចនោះជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ និងបានបោចសក់ជនរងគ្រោះ បោកដួលទៅលើសាប ពេលនោះជនរងគ្រោះបានរើបំរាស់រួចរត់ចេញទៅក្រៅស្រែកអោយគេជួយ ចំណែកជនសង្ស័យបានបិទទ្វារសំងំក្នុងផ្ទះ ភ្លាមបងប្អូនរបស់ជនគ្រោះបាន តេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ថ្មី ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋឃុំថ្មី បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យកំពុង កាន់ដែកជ្រុងខាងបម្រុងតដៃជាមួយសមត្ថកិច្ច ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋថ្មី បានឃាត់ខ្លួនជនសង្ស័យរួមនឹង វត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់