ព័ត៌មានជាតិ

គ្រូបង្រៀនសាលាអន្តរជាតិវេស្ទើនម្នាក់ ដេកស្លាប់…

សៀមរាប: លោក ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនការងារអន្តោរប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ០៩និង៥០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ មានករណីជនបរទេសម្នាក់ ឈ្មោះ VAN SCHALKWYK ISAK ភេទប្រុស កើតថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៨៧ ជនជាតិអាហ្រ្វិកខាងត្បូង កាន់លិខិតឆ្លងដែនលេខ A ០៦៧៤២៨១១ មុខរបរ គ្រូបង្រៀននៅសាលាអន្តរជាតិវេស្ទើន ស្នាក់នៅផ្ទះជួល ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ផ្អែកតាមការពិនិត្យរបស់កម្លាំងនគរបាលជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ចំពោះសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ រង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់