បរទេស៖ អតីតប្រធានក្លឹបយក្សអេស្បាញ Barcelona លោក Josep Maria Bartomeu នៅសប្តាហ៍នេះបានធ្វើការលើកឡើងមួយអំពីបញ្ហា Messi និងការចាកចេញរបស់គាត់ទៅលេងនៅលីគកំពូលនៃប្រទេសបារាំង។
លោក Bartomeu បាននិយាយថាវាគឺជាកំហុសនិងរឿងគួរឲ្យសោកស្តាយបំផុតនៅពេលដែលកីឡាករកម្រិតដូចជា Lionel Messiបែរជាបានចាកចេញពី Barcelona និង La Liga ទៅវិញហើយបន្តថាគាត់គួរតែចាកចេញទៅលេងនៅអាមេរិក MLS ឬក៏អាស៊ីទៅវិញទេ។
កីឡាករម្ចាស់ពានរង្វាន់ Ballon dÓr ចំនួន៦សម័យរូបនេះបានផុតកុងត្រាភ្លាមៗជាមួយនឹង Barcelona ហើយក៏បានសម្រេចចិត្តចាកចេញទាំងដែល Barcelona បានអះអាងថាកីឡាករពិតជាចង់បន្តកុងត្រាតែក្លឹបដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុដេលមិនអាចដោះស្រាយរួច៕
មតិយោបល់