ព័ត៌មានជាតិ

Rashford អាចត្រឡប់ប្រកួតវិញនៅសប្តាហ៍នេះ ខណៈលោក Solskjare សុំឲ្យកីឡាករផ្តោតសំខាន់លើបាល់ទាត់

បរទេស៖ កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យ២៣ឆ្នាំ Marcus Rashford ត្រូវបានគេជឿជាក់ថានឹងអាចបង្ហាញខ្លួនជាលើកដំបូងនៅរដូវកាលនេះឡើងវិញនៅក្នុងការប្រកួតដែលធ្វើឡើងនៅថ្ងៃសៅរ៍ត្រូវប៉ះជាមួយនឹង Leicester City។

បន្ទាប់ពីបានសម្រាកព្យាបាលរបួសអស់រយៈពេលជាច្រើនខែប៉ុន្តែនៅសប្តាហ៍នេះគ្រូបង្វឹកលោក Ole Solskjare បានអះអាងថាកីឡាករ Rashford នឹងវិលត្រឡប់មកចូលរួមប្រកួតវិញបានហើយលោកបានថែមទាំងស្នើសុំទៅកាន់កីឡាករផងដែរឲ្យផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើបាល់ទាត់។

កីឡាកររូបនេះបានខកខានការប្រកួតជាច្រើនហើយថែមទាំងរវល់ក្នុងការទទួលយកការងារសប្បុរសធម៍និងក៏ទើបតែបានទទួលបានលិខិតសរសើរពីសំណាក់រដ្ឋាភិបាលផងដែរចំពោះកិច្ចការងារកន្លងមកឬហៅថាជា MBE ៕

 

មតិយោបល់