ភ្នំពេញៈ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង៥និង១៥នាទីល្ងាច កម្លាំងការិយាល័យបានចាប់តាមដីកាម្នាក់ នៅចំណុចភ្លើងស្តុបត្រឡោកបែក ផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ ឆបោក និងក្លែងបន្លំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៦១ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ កាលពីពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០២ «ក១» ដ.ច.ន ចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដូចមានឈ្មោះ ៖
-ឈ្មោះ សន សុខលី ហៅ វ៉ិត ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ
-ទីលំនៅផ្ទះលេខ១ង ផ្លូវបេតុង ក្រុមទី៨ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងសង្ហារឹម។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់