ភ្នំពេញៈ នៅវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់កំពុងជិះម៉ូតូឌុបម្ដាយសុខៗ ស្រាប់តែឈប់ម៉ូតូហើយ ឡើងលើបង្កាន់ដៃស្ពាន លោតទឹកសម្លាប់ខ្លួន បណ្ដាលឲ្យម្ដាយទ្រហោយំស្រែក ហេតុការណ៍នេះកើតឡើង ត្រង់ចំណុចលើស្ពានព្រះមុន្នីវង្សចាស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញ២នាក់ម្ដាយកូនជិះម៉ូតូម៉ាក កូនទា១គ្រឿង ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-2532 ធ្វើដំណើរពីកើតទៅលិច ស្រាប់តែជនរងគ្រោះអែមម៉ូតូចូលស្ដាំដៃឈប់ រួចឈ្លោះគ្នាជាមួយម្ដាយ ដោះមួកសុវត្ថិភាព ហើយក៏ឡើងលើបង្កាន់ដៃស្ពាន់លោតទឹកសម្លាប់ខ្លួន នេះបើយោងតាមប្រភពព័ត៌មានពីស្រ្តីជាម្ដាយបានឲ្យដឹងថា គាត់ស្ដីបន្ទោសឲ្យរឿងតិចតួចសោះ មិននឹកស្មានដល់ចិត្តកូនគិតខ្លី ឌុបគាត់ចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួនបែបនោះឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ នាំម្ដាយជនរងគ្រោះទៅប៉ុសិ៍្តនគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរ ៕


មតិយោបល់