បរទេស៖ កន្លងមកមិនមានការលាក់បាំងនោះទេដែរថាកីឡាករខ្សែប្រយុទ្ធ Raheem Sterling បានបង្ហាញពីបំណងក្នុងការចាកចេញពីក្លឹបទាំងដែលបច្ចុប្បន្នមានក្លឹបយក្សអេស្បាញ Barcelona ដែលជាអ្នកកំពុងតាមចង់បានខ្លាំងជាងគេ។
នៅសប្តាហ៍នេះតាមរយៈ The Goal បានធ្វើការអះអាងថា Man City ក៏បានត្រៀមខ្លួនរួចទៅហើយក្នុងការបែកផ្លូវចេញពីគ្នាដោយក្លឹបក៏បានដាក់តម្លៃខ្លួនរបស់កីឡាករហើយផងដែរប្រមាណជា៨០លានអ៊ឺរ៉ូឬត្រូវជា៦៨លានផោន។
ទោះបីជាយ៉ាងណាក្តីមានប្រភពជាច្រើនបានអះអាងថាការដាក់តម្លៃខ្លួននេះ Man City សង្ឃឹមថានឹងអាចរារាំងនូវការចង់បានពីសំណាក់ក្លឹបជាច្រើននៅអ៊ឺរ៉ុបជាពិសេសគឺBarcelona ៕
មតិយោបល់