ព័ត៌មានជាតិ

នគរបាល​ខេត្ត​កណ្តាលចុះចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ តាមដីកាតុលាការ​

កណ្តាល: ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះអនុវត្តដីកាសាលាដំបូងខេត្ត ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ នៅភូមិត្រពាំងសុក្រម ឃុំ បែកចាន ស្រុកអង្គស្នួល ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងថា ជនត្រូវចោទមានឈ្មោះ ផុន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥០៤ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៦ ដោយលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ជនខាងលើ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។

ជនត្រូវចោទបានសារភាពថា អស់រយ:ពេលជាង២ឆ្នាំមកហើយដែលខ្លួន និងបក្ខពួកបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំពោះបក្ខពួកមាន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនអស់ហើយ បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារខេត្តកណ្តាល៕

photo_2016-10-14_16-43-23

photo_2016-10-14_16-43-15

photo_2016-10-14_16-43-17

photo_2016-10-14_16-43-19

photo_2016-10-14_16-43-21

មតិយោបល់