រតនគិរីៈ កាលពីវេលាម៉ោង៩ និង០០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរខ្ទមអ្នកតា (លោកតាជួងបឹងកន្លែង) ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែងក្រុងបានលុង មានករណីយុវជនម្នាក់ ត្រូវក្រុមជនពាល អារ.កសម្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះ មានជនរងគ្រោះរបួស ២នាក់ បានរត់រួចមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ម្នាក់ទៀត បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ អេង រដ្ឋា អាយុ ១៨ឆ្នាំ រស់នៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី សង្ស័យជាកូនមន្ត្រីរាជការម្នាក់ (ស្លាប់)។ ឯជនរងគ្រោះម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងសាកសួរនៅអធិការក្រុងបានលុង ដើម្បីកំណត់មុខសញ្ញា តាមចាប់ក្រុមជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News បានទំនាក់ទំនងទូរស័ព្ទទៅចង់បានព័ត៌មានបន្ថែម ពីលោកអធិការរងក្រុងបានលុង ទទួលផ្នែកព្រហ្មទណ្ឌ លោកឆ្លើយមកវិញថា ជាប់រវល់៕
មតិយោបល់