យេម៉ែន៖ អ្នកនាំពាក្យមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បាននិយាយកាលពីថ្ងៃអង្គារថា កុមារជាង១ម៉ឺននាក់ នៅក្នុងប្រទេសយេម៉ែន ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងអំពើហិង្សាដោយសារសង្រ្គាមស៊ីវិលរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសក្រីក្រមួយនេះ ។
លោកជែមស៍ អែលឌឺ អ្នកនាំពាក្យ UNICEF បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំនួនសរុបដែលបានផ្ទៀងផ្ទាត់ពីប្រតិបត្តិការតាមដាន និងរាយការណ៍ UN នឹងផ្តល់ជូននូវអ្វីដែលចំនួនពិតប្រាកដមិនត្រូវបានរាប់បញ្ចូល ដោយសារករណីស្លាប់ និងរងរបួសរបស់កុមារជាច្រើន មិនត្រូវបានកត់ត្រា៕
មតិយោបល់